RiikRiey.com
Home  
​បារី​បង្ក​ជំងឺ​គាំងបេះដូង​
Post by meas Date time 24 Jul, 10 @ 14:10 PM | view[75] | (0)commnets | Facebook

ដកស្រងចេញពី http://www.cen.com.kh/health
បារីមួយដើមបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើសុខភាព បរិស្ថាន
និង សេដ្ឋកិច្ចជាតិទាំងមូល។    ក្រុមអ្នកស្រាវជ្រាវរបស់់លោក
ស្តឡា ដាស្កាឡូពូឡូ មកពីមណ្ឌលដុខភាព នៃសកលវិទ្យាលយ័
មែកហ្គីលល៍ ( Mc Gill Univesiry ) ប្រទេសកាណាដា បានរកឃើញថា
ការជក់បារីតែមួយដើម ធ្វើឲ្យសរសៃឈាមរបស់បុរសពេញវយ័
អាយុ២០-២៤ឆ្នាំ ឡើងរឹងដល់ទៅ២៥% ។
ពេលសរសៃឈាមឡើងរឹងធ្វើឲ្យចរន្តឈាម ចរាចរមិនបានល្អ
ដែលជាការបង្ខំបេះដូង ធ្វើការធ្ងន់ជាងមិន បណ្តាលឲ្យកើតជំងឺ
បេះដូងឬជំងឺស្លាប់ អវយវៈបាន ។

លោកស្តេឡា បានឲ្យដឹងថា ប្រយោជន៍ការសិក្សានេះ បានបង្ហាញឲ្យឃើញថា ការជក់បារី សូម្បីតែប៉ុន្មានដើម ក្នុងមួយថ្ងៃក្តី ក៏មានគ្រោះថ្នាក់ចំពោះសរសៃឈាមដែរ ហើយរបាយការណ៍នៃការសិក្សារឿងនេះ ត្រូវបានដាក់ជួនអង្គប្រជុំក្រុមប្រឹក្សាជំងឺបេះដូង និងសរសៃឈាម របស់កាណាដា រួចហើយដែរ ។
 
    ដោយឡែកការស្រាវជ្រាវពីសកលវីទ្យាលយ័តូក្យូ និងសកលវិទ្យាលយ័តិចសាស់ បានរួមគ្នាបង្ហាញឲ្យដឹងថា បំពង់នាំឈាមរបស់អ្នក ជក់បារី រួមតូចលឿនជាងមនុស្សធម្មតាពីរដង ដែលបង្កឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូងឬមានបញ្ហាសុខភាពផ្សេងៗទៀត ។ ការស្រាវជ្រាវនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ទោះជាការជក់បារីមិនបានផ្តល់ផលអ្វីអាក្រក់អ្វីភា្លមៗ នៅពេលនេះក៏ដោយ តែផលអាក្រក់ របស់ការជក់បារិ ដែលធ្វើឲ្យស្ទះសេសៃឈាម ជាអាការដំបូង ដែលមើលឃើញយ៉ាងច្បាស់នៃជំងឺគាំងបេះដូង ។ 

      ការជក់បារីបណ្តាលឲ្យមានអត្រាស្លាប់ខ្ពស់ជាងគេនៅលើពិភពលោក ។ ក្រៅពីនេះអ្នក ជក់បារីកំពុងប្រឈមមុខនឺងជំងឺមហារីក ដែលបង្កទ្បើងដោយ សារធាតុមួយចំនួនដូចជា នីកូទីន ដែលជាសារធាតុញៀនពិបាកនឺងផ្តាច់ ជាតិជ័រថា ដែលអាចបង្ក ឲ្យកើតជាជំងឺមហារីក ជាតិកាបូនម៉ូណូអ៊ុកស៊ីត និងសារធាតុបំផ្លាញសុខភាពដទៃទៀត ។  ការជក់បារីនៅបានបង្កជំងឺជាច្រើនទៀតដូចជា ជំងឺលើសឈាម ជំងឺដាច់សសៃឈាមក្នុង ខួរក្បាល ជំងឺគាំងបេះដូង ជំងឺក្រពះ ជំងឺហើមសួត មហារីកសួត និងជំងឺជាច្រើនទៀត ។

         បារីមិនត្រឺមតែធ្វើឱយប៉ះពាល់ដល់សុខភាពអ្នកជក់ប៉ុណ្ណោះទេ ថែមទាំងបំផ្លាញសុខភាពអ្នកមិនជក់ផងដែរ ដោយសារតែការស្រូបផ្សែងបារីពីអ្នកជក់ ក្នុងនោះស្ត្រីមានផ្ទៃពោះ និងកូនៗជាទីស្រលាញ់របស់អ្នក។ អ្នកជក់បារីនៅកន្លែងធ្វើការរបស់ខ្លួន ក៏ដូចជាកន្លែង ដទៃទៀតឲ្យលះបង់ចោលទំលាប់ជក់បារី ហើយចាប់យកទម្លាប់ថ្មីមួយដោយការមិនជក់បារី ៕

 Search
Search the blog archives:

 Contents list
 Archives
 Category