Home
Home
Blog
Photo
Friend
Sign In
វិធីសាស្ដ្រការពារ និង ព្យាបាលស្បែកកុំឱ្យមានមុន
khmer
06 Feb, 10 @ 17:49 PM
|
view[
220
]
|
(
0
)
|
សុខភាពស្បែកគឺជារឿងសំខាន់សំរាប់មនុស្សគ្រប់រូបមិនថាប្រុស ឬស្រីឡើយ ជាពិសេសមនុស្សដែលទើបពេញវ័យ ព្រោះតែការលូតលាស់របស់អ័រម៉ូន ធ្វើឱ្យពួកគេកើតមុនលើផ្ទៃមុខ ឬខ្នងជាដើម។
ដើម្បីការពារព្យាបាលកុំឱ្យកើតមុននោះ យើងគួរតែយល់ដឹងជាមុននូវមូលហេតុសិន។
ជាទូទៅអំឡុងពេលពេញវ័យ អ័រម៉ូន របស់មនុស្សកើនឡើងច្រើនបំផុតទាំងប្រុសទាំងស្រី ។
ដោយសារការកើនឡើងនៃអ័រម៉ូននេះហើយ ដែលបង្កឱ្យ កើតមានមុន ឬ ACNE ។ ទោះបីជាយ៉ាងណាក្ដី មនុស្សគ្រប់វ័យអាចកើតមុនដូចគ្នា ។
មនុស្សស្រីពេញវ័យអាចដឹង ឬមានបទពិសោធន៍នៃការកើត មុនដោយមូលហេតុប្រែប្រួលនៃអ័រម៉ូន ទាក់ទងទៅនឹងការមានផ្ទៃពោះ ឬអំឡុងពេល មករដូវ ។
មុនជាធម្មតាតែងតែកើតឡើងនៅកន្លែង ដែលមានចំនួនក្រពេញខ្លាញ់ច្រើន។ សារធាតុខ្លាញ់នៅលើស្បែកច្រើនពេកបង្កឱ្យចំនួននៃកោសិកាស្បែកងាប់មានចំនួនច្រើនឡើង និងបង្កឱ្យមានមេរោគលើស្បែករហូតបង្កឱ្យកើតមានមុនចេញមក ដូចជានៅលើផ្ទៃមុខ លើ.ក ទ្រូង ស្មា និងខ្នងជាដើម ។
តើមុនអាចកើតឡើង ពីព្រោះតែយើងបរិភោគសារធាតុខ្លាញ់ច្រើន ឬសូកូឡាច្រើនឬ ? ប្រសិនបើអ្នកគិតដូចនេះមានន័យថា អ្នកខ្លាចមុនខ្លាំងណាស់។
មុនមិនកើតតាមរយៈការបរិភោគម្ហូបដែលមានសារធាតុខ្លាញ់ច្រើន ឬសូកូឡាច្រើននោះឡើយ ។
តាមការសិក្សាជាច្រើនបង្ហាញថា របបអាហារផ្សេងទៀតដែលអាចធ្វើឱ្យកើតមានមុនដូចជាម្ហូបដែលមានសារធាតុម្សៅច្រើន ឧទាហរណ៍នំប៉័ង និងដំឡូងចៀន ដែលជាអ្នកបង្កើនសារធាតុស្ករក្នុងឈាម ។
ដោយសារកើតឡើងនៃមុនខ្លាំងនេះ អាចបង្កឱ្យអ្នកមានអារម្មណ៍ស្មុគស្មាញ ហើយភ័យខ្លាចថា មិនអាចព្យាបាលមុនលើមុខរបស់អ្នកបាន ។
ដំណឹងល្អសំរាប់អ្នកគឺថា មានមធ្យោបាយជាច្រើន ដើម្បីព្យាបាលមុនឱ្យជាសះស្បើយហើយអ្នកអាចទទួលយកបាន ដោយសារមានផលិតផលច្រើនដែលជា ឱសថព្យាបាលមុន ។
មានចំណុចមួយដែលសំខាន់បំផុត គឺអ្នកត្រូវចងចាំថា ការព្យាបាលដោយប្រើផលិតផលឱសថ ដើម្បីព្យាបាលមុនមិនអាចឃើញលទ្ធផលក្នុងរយៈពេលតែមួយខែនោះឡើយ ។
ការព្យាបាលមុនទាមទាររយៈពេលយូរបន្ដិច ហើយអ្នកត្រូវគិតថា លទ្ធផលដែលទទួលបាននៅពេលខាងមុខរបស់អ្នកកើតមុនត្រូវតែមានភាពខុសប្លែកគ្នា ។
សូមអ្នកសាកល្បងការព្យាបាលតាមរយៈ OTC ។ OTC ជាសារធាតុព្យាបាលជំងឺមុនជាច្រើនផ្សំចូលគ្នា ដូចជាសារធាតុកំចាត់ជាតិខ្លាញ់ Benzoyl peroxide សារធាតុស្ពាន់ធ័រ Sulfur សារធាតុសំលាប់មេរោគលើស្បែក Resorcinol សារធាតុព្យាបាលស្បែក Salicylic Acid ឬLactic Acid ។
សារធាតុផ្សំខាងលើ គឺប្រើសំរាប់ការព្យាបាលការកើតមុនស្រាល ឬខ្លាំង ប្រសិនបើប្រើវាហើយនៅតែមិនអាចជាទៀត អ្នកត្រូវសាកល្បងការព្យាបាលមួយបែបទៀត ដែលមានដូចជា ថ្នាំប្រើដើម្បីព្យាបាលស្បែកដែលមានប្រតិកម្ម Tretinoin សារធាតុ Adapalene និងសារធាតុ Tazarotine ដែលមាននៅក្នុងវីតាមីន A ។
ប្រភេទអង់ទីប៊ីយ៉ូទិក(Antibiotic) ដែលកើតចេញពីការផ្សំនៃសារធាតុប្រឆាំងខ្លាញ់ Benzoyl peroxide និងសារធាតុព្យា បាលស្បែកដែលកើតមេរោគធ្ងន់ធ្ងរ Clindamycin និងសារធាតុប្រឆាំងមេរោគ Erythromycin ដែលនឹងជួយប្រឆាំងការឆ្លងនៃការកើតមុន ។
ការកើតមុនធ្ងន់ធ្ងរភាគច្រើនគេប្រើផលិតផលសារធាតុដែលប្រឆាំងកុំឱ្យកើតមុនតែម្ដងដើម្បីព្យាបាល គឺសារធាតុ Isotrtinoin តែសំរាប់តែការកើតមុនធ្ងន់ធ្ងរ ឬនិយាយបានថាជំរើសចុងក្រោយដើម្បីព្យាបាលមុន ៕
ដកស្រង់ពី http://www.kohsantepheapdaily.com.kh/
Search
Search the blog archives:
Contents list
ខ្សោយប
...
នី មុន្
...
កញ្ញា ស
...
កញ្ញា ស
...
ចិន្ដា
...
វិធីសា
...
ការអង្
...
ការពិស
...
ទម្រង់
...
ប្រវត្
...
Archives
March 2010 (
1
)
February 2010 (
12
)
December 2009 (
3
)
November 2009 (
1
)
October 2009 (
2
)
September 2009 (
22
)
August 2009 (
14
)
July 2009 (
13
)
June 2009 (
9
)
May 2009 (
9
)
Category
Beauty (
2
)
Cambodia (
11
)
Healthy (
1
)
Healty (
1
)
International (
45
)
Khmer food (
19
)
Khmer Star and Singer (
1
)
Local News (
1
)
Lyric (
4
)
Temple (
1
)
Power by
RiikRiey.com